♠នឹកស្រុកខ្មែរ!

កំណាព្យបទពាក្យ​ ៧ សាមញ្ញ ។

♦♦

គន់មើលសូរិយារៀបលិច______ពន្លឺពព្រិច នាជើងមេឃ

អារម្មណ៍ក្តុកក្តួលអួលសង្វេគ____បង្ហូរទឹកភ្នែក នឹកស្រុកខ្មែរ។

ទឹកដីកំណើតស្នេហាខ្ញុំ​________ព្រៃឈើតូចធំ ចំការស្រែ

សម្បត្តិតូចធំអណ្តូងរ៉ែ________រុក្ខាហូបផ្លែ នឹងមច្ឆា។

ស្នាដៃបុព្វបុរសខ្មែរ__________ជាកេរ្តិ៍ដំណែរ ពីដូនតា

ប្រាសាទអង្គរវត្តអស្ចារ្យ_______ទូទាំងលោកា កោតស្ញប់ស្ញែង ។

ឃ្លាតកាយមែនពិតចិត្តខ្ញុំនៅ____ដឹតជាប់យ៉ាងជ្រៅ នឹកក្រៃលែង

នឹកស្រុកភូមិ៎ឱរ៉ាចំបែង_______ចាប់ប៉ាកកាតែង ជាកំណាព្យ។

ទឹកដីសម្បូរចំការស្រែ_______ពូមីងពុកម៉ែ ប្រឹងដរាប

ព្រឹកល្ងាចក្នុងស្រែខំព្រួសសាប__ថែទាំសំណាប ទើបលាស់ថ្មី។

នឹកម្ហូបត្រីបុកនឹងក្រសាំង______ត្រីរ៉ស់ដាក់អាំង អំពិលខ្ចី

ទឹកគ្រឿងប្រហុកគ្មានទាស់អ្វី____អង្ករស្រូវថ្មី ឆ្ងាញ់អស្ចារ្យ។

នឹកទឹកត្នោតផ្អែមត្រជាក់ល្អ_____ឈ្ងុញឈ្ងប់ណាស់ន៎ ឆ្ងាញ់ពិសារ

ស្រណោះក្លិនម្អមស្រែពេកណា៎___នឹកខែវស្សា កង្កែបយំ។

ទឹកដីស្រុកខ្មែរស្នេហាអើយ!_____មិនបំភ្លចឡើយ ក្នុងចិត្តខ្ញុំ

មិនយូរប៉ុន្មា្ញនវិលជួបជុំ_______ខ្មែរមនោរម្យ សុខក្សេមក្សាន្ត​ ៕

កំណាព្យនិពន្ធដោយ ៖

៣-វិច្ឆការ-២០០៧

15 មតិ

  1. គួរ​ឲ្យ​សង្វែក​ចម្លែក​ចិត្ត
    រូប​កាយ​ជីវិត​ផ្ញើ​ស្រុក​គេ
    នឹក​ដល់​កំណើត​កើត​ស្រុក​ខ្មែរ
    កំសត់​ម៉្លេះ​ទេ​កវី​ស្រី ។

  2. កំសត់មែនហ្នឹងកវីស្រី
    ប្លែកស្រុកប្លែកដីប្លែកចិន្តា
    បានវេបសៃយ៍នេះរួមចចារ
    សប្បាយឱរ៉ាឥតហ្មងសៅ ៕

  3. អូយ៍…ខ្ញុំក៍នឹកស្រុកដែរ

  4. 😦

  5. កម្សត់​ខ្លាំង​ណាស់​ណ៎​បង​ស្រី
    កុំតូច​ចិត្ត​អី ណា​បង​ណា
    ប្អូន​ស្រី​អុជ​ធូប​សង្ឃឹម​ថា
    បង​ស្បើយ​ចិន្ដា សុខ​សប្បាយ!

  6. អគុណប្អូនស្រីធំៗចា៎
    ប្អូនស្រីរ៉េនណា គួររាប់អាន
    សប្បាយចិត្តណាស់ដែលបងបាន
    ប្អូនចូលកំសាន្ត រាប់ជាមិត្ត 🙂 ៕

  7. ពេលអានកំណាព្យកវីស្រី
    ក្តុកក្តួលហរទ័យកួចសង្វេគ
    រឹតតែនឹកស្រុកនឹកពន្វពេក
    ចង់តែហោះជ្រែកដែនអាកាសា។
    រឺមួយលោតចុះហែលកាត់សមុទ្រ
    រួចហើយឆ្លងផុតព្រំដែនសីមា
    កាត់ជ្រោះដងភ្នំព្រំផ្ទាំសិលា
    ឆ្លងដល់ខេរាកំណើតខ្ញុំ។

  8. ឱ!​ khmerpoemboy កវីប្រុស
    ចិត្តយើងមិនខុស ពីគ្នាទេ
    កូនខ្មែរឯទៀតរៀនស្រុកគេ
    នឺកឥតទំនេរ គេងយល់សប្តិ៍។
    ចំនែកអ្នកវិញចិត្តកញ្ជ្រោល
    បេះដូងរាលរោល ចង់ត្រឡប់់
    អត់ធ្មត់សិក្សារ ចាំរៀនចប់
    សឹមវិលត្រឡប់ ទៅតែម្តង៕

  9. រីក​រាយ​ដូច​ជា​បង​ស្រី​ដែរ
    រ៉េនណា​កូន​ខ្មែរ​បាន​ស្គាល់​បង
    ពិត​ជា​សប្បាយ​ពេក​កន្លង
    បាន​ស្គាល់​រូប​បង​កវី​ស្រី។

  10. និយាយដល់រឿងនៅស្រុកខ្មែរ​​ខ្ញុំក៏នឹកដែរកវីស្រី
    នឹកដល់ពុកម៉ែនិងតាយាយ​​​​មិត្តភ៍ក្តិប្រុសស្រីលេងសប្បាយ។
    នឹកដល់វាលស្រែធ្លាប់ឃ្វាលគោ​​ដេញចាប់កណ្តុរសែនរីករាយ
    នឹកដល់សម្លេងសើចក្អាកក្អាយ​​​នាពេលសាយណ្ហអស្តង្គត។
    ពេលចំណានអានកំណាព្យស្រី​​​នៅក្នុងហឫទ៍យសែនរន្ធត់
    ទើបចាប់ប៉ាកាតែងអត្ថបទ​​​​​​ចូលរួមកំសត់ជាមួយស្រី។

  11. តែងកំណាព្យបានល្អណាស់ សូមកោតសរសើរ សូមតែងអំពីរឿង ស្រុកកំណើតឲ្យបានច្រើន ខ្ញុំចូលចិត្តណាស់

  12. ខ្ញុំបាទបានអានកំណាព្យកវីស្រី​​ក្នុងអត្ថបានស្តីក្តីនឹកស្រុកខ្មែរ
    ខ្ញុំក៏ដូចអ្នកមិនខុសអ្វីទេ​​​​​​ក្នុងនាមជាខ្មែរអ្នករស់ឆ្ងាយស្រុក។
    ខ្ញុំសូមរំលែកនូវក្តិគ្រៀមគ្រំ​​​​​ក្នុងចិត្តស្រីមុំមួយចំណែកទុក
    សង្ឃឹមកវីស្រីជួបក្តីសុខ​​​​​​កវីលាកមុខព្រោះតែរឿងអ្វី៕
    គឹមសុខា​​ជូនពរមានសុខភាពល្អ​

  13. សូស្តី

  14. សួស្តី! កវីស្រីលាក់មុខ
    ខ្ញុំទើបតែបានឃើញ គេហទំព័រ របស់អ្នក។
    សូមរាប់អានផងណា កវី!!!
    ខ្ញុំរស់នៅស្រុកខ្មែរ​ ។ ចុះ កវីវិញ?


Comments RSS TrackBack Identifier URI

ទំលាក់ មួយចំលើយតប ទៅ កវីស្រីលាក់មុខ បោះ​បង់​ការ​ឆ្លើយ​តប