♠ព្រាន​ បុរស…!!??


♠អត្ថប្រយោជន៍នៃសំបកក្រូច និងក្រូចឃ្វិច

ជួយកាត់បន្ថយអាការះឈឺក្បាល

.

នៅពេលអ្នកកំពង់មានអាការះឈឺក្បាល ចូរយកសំបកក្រូច ឬសំបកក្រូចឃ្វិច យកមកដាក់ក្នុងកូនឆ្នាំង រួចហើយចាក់ទឹកចូល ដាំអោយពុះ បន្ទាប់មកអ្នកអោនមុខទៅឆ្ពុងនឹងទឹកនោះ ។ ចំហាយទឹកក្តៅ លាយជាមួយជាតិប្រេង ដែលមាននៅក្នុងសំបកក្រូច ជួយកាត់បន្ថយការឈឺក្បាល ធ្វើអោយលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ស្រឡះមុខស្រឡះមាត់ជាក់ជាពុំខាន ។

.

ជួយសំអាតក្បាលទុយយោទឹក

ពេលអ្នកញ៉ាំក្រូច ឬក្រូចឃ្វិច កុំភ្លេចយកសំបករបស់វាមកដុស ញីទៅលើក្បាលទុយយោទឹកក្នុងផ្ទះរបស់អ្នក វានឹងជួយអោយក្បាលទុយយោទឺក មានភាពរលោងស្អាត នឹងជួយកំចាត់ភាពកខ្វក់​ ព្រមទាំងស្នាមប្រលាក់ផងដែរ ។

.

ជួយសំអាតក្តារក្រាលផ្ទះ

ចូរអ្នកយកសំបកក្រូចទៅដាំអោយពុះ ហើយលាយជាមួយនិងទឹក បន្ទាប់មក យកទឹកនេះមកដុសជូត ទៅលើក្តារក្រាលផ្ទះ វាជួយធ្វើអោយក្តារក្រាលផ្ទះជ្រះស្អាត ប្រកបដោយក្លិនក្រអូបប្រហើរ គួរជាទីពេញចិត្ត ។

.

.

ជួយអោយស្បែកដៃមានភាពទន់ល្មើយ

បើសិនជាអ្នកឩស្សារហ៍លាងចាន បោកខោអាវ ឬប៉ះពាល់នឹងសារធាតុគីមី ដែលមាននៅក្នុងសាប៊ូ ជាញឹកញាប់​ បណ្តាលអោយស្បែកដៃរបស់អ្នក មានភាពស្ងួត ឆាប់ជ្រីវជ្រួញ​ ។ ចូរអ្នកយកផ្នែកខាងក្នុងនៃសំបកក្រូច ឬក្រូចឃ្វិច មកញីលើដៃទាំងសងខាង វានិងជួយកាត់បន្ថយភាពស្ងួត ធ្វើអោយស្បែកដៃរបស់អ្នកមានសំណើម និងស្រទន់គួរអោយចូលចិត្ត ៕

.

បកប្រែអត្ថបទដោយ ៖

♠បទ្ទវហេតុដែល…គួរអោយងឿងឆ្ងល់

មានគ្រោះថ្នាក់ខ្លះៗ ក្រោយពីបានកើតឡើង ហើយបើសិនជាយើងបានទៅឃើញផ្ទាល់និងភ្នែក ក៏មិនអាចចៀសផុតនៅភាពងឿងឆ្ងល់ ព្រមទាំងឧទានឡើងថា៖ យីអើ! ម៉េចក៏អាចទៅជាអញ្ចឹងកើតហ្ន៎ !!!???

សួមប្រិយមិត្តអ្នកអាន ចួលរួមទស្សនា ហើយពិចារណាផងដែរថា តើហេតុដួចម្តេចបានជា គ្រោះថ្នាក់បែបនេះអាចកើតឡើងបាន ៕

អត្ថបទដកស្រង់តាម vietfun.com​ ដោយ ៖