♠អត្ថប្រយោជន៍នៃសំបកក្រូច និងក្រូចឃ្វិច

ជួយកាត់បន្ថយអាការះឈឺក្បាល

.

នៅពេលអ្នកកំពង់មានអាការះឈឺក្បាល ចូរយកសំបកក្រូច ឬសំបកក្រូចឃ្វិច យកមកដាក់ក្នុងកូនឆ្នាំង រួចហើយចាក់ទឹកចូល ដាំអោយពុះ បន្ទាប់មកអ្នកអោនមុខទៅឆ្ពុងនឹងទឹកនោះ ។ ចំហាយទឹកក្តៅ លាយជាមួយជាតិប្រេង ដែលមាននៅក្នុងសំបកក្រូច ជួយកាត់បន្ថយការឈឺក្បាល ធ្វើអោយលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ស្រឡះមុខស្រឡះមាត់ជាក់ជាពុំខាន ។

.

ជួយសំអាតក្បាលទុយយោទឹក

ពេលអ្នកញ៉ាំក្រូច ឬក្រូចឃ្វិច កុំភ្លេចយកសំបករបស់វាមកដុស ញីទៅលើក្បាលទុយយោទឹកក្នុងផ្ទះរបស់អ្នក វានឹងជួយអោយក្បាលទុយយោទឺក មានភាពរលោងស្អាត នឹងជួយកំចាត់ភាពកខ្វក់​ ព្រមទាំងស្នាមប្រលាក់ផងដែរ ។

.

ជួយសំអាតក្តារក្រាលផ្ទះ

ចូរអ្នកយកសំបកក្រូចទៅដាំអោយពុះ ហើយលាយជាមួយនិងទឹក បន្ទាប់មក យកទឹកនេះមកដុសជូត ទៅលើក្តារក្រាលផ្ទះ វាជួយធ្វើអោយក្តារក្រាលផ្ទះជ្រះស្អាត ប្រកបដោយក្លិនក្រអូបប្រហើរ គួរជាទីពេញចិត្ត ។

.

.

ជួយអោយស្បែកដៃមានភាពទន់ល្មើយ

បើសិនជាអ្នកឩស្សារហ៍លាងចាន បោកខោអាវ ឬប៉ះពាល់នឹងសារធាតុគីមី ដែលមាននៅក្នុងសាប៊ូ ជាញឹកញាប់​ បណ្តាលអោយស្បែកដៃរបស់អ្នក មានភាពស្ងួត ឆាប់ជ្រីវជ្រួញ​ ។ ចូរអ្នកយកផ្នែកខាងក្នុងនៃសំបកក្រូច ឬក្រូចឃ្វិច មកញីលើដៃទាំងសងខាង វានិងជួយកាត់បន្ថយភាពស្ងួត ធ្វើអោយស្បែកដៃរបស់អ្នកមានសំណើម និងស្រទន់គួរអោយចូលចិត្ត ៕

.

បកប្រែអត្ថបទដោយ ៖

♠៦វិធីជួយបន្ធូរការឈឺចាប់

១ ជួយបន្ថយភាពឈឺចាប់នៅពេលឈឺធ្មេញ

នៅពេលមានអារម្មណ៍ឈឺឆ្មេញ ចូរអ្នលោកយកទឹកកក១កូនដុំ រួចហើយញីទៅលើខ្នងដៃនៅចំណុចអក្សរ V ត្រង់ចន្លោះគល់ម្រាមមេដៃនឹងចង្អុលដៃ អ្នកពិតជាបានធូរស្រាលជាក់ជាពុំខាន ។

២ បន្ថយភាពឈឺចាប់នៅពេលចាក់ថ្នាំ

អ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រអាលឺ្លម៉ង់បានរកឃើញនឹងបង្ហាញថា៖ ការធ្វើពុតជាក្អកជួយកាត់បន្ថយភាពឈឺចាប់នៅពេលត្រូវចាក់ថ្នាំ

បន្ត​ការ​អាន