♠អរុណសួរស្ដី

កំណាព្យបទពាក្យ ៨​ សាមញ្ញ ។

♦♦

អរុណសួរស្ដីប្រិយមិត្តអ្នកអាន___អរគុណអ្នកដែលបាន ចូលទស្សនា

បើខុសឆ្គងសុំមតិវាចា________ផ្ដល់យោបល់មេត្តា ប្រាប់ខ្ញុំផង ។

ពាក្យពេជន៍មានន័យពិរោះរងំ___ជាលើកដំបូងខ្ញុំ តែងចងក្រង

អត្ថន័យកំណាព្យជូនមិត្តភូមិផង__ពូ មីង អ៊ំ ប្អូន បង គាប់ចិន្តា។

ខ្ញុំសូមលើកយកអរុណរះថ្មី_____ជាកាព្យពាក្យប្រាំបី ជូនទស្សនា

ពណ៌នាអរុណព្រៃព្រឹក្សា____ទេសភាពគួរស្នេហា ល្អពេកពន់ ។

ពន្លឺដំបូងបំភ្លឺពសុធា_________ព៌ណមាសស្អាតសោភា ថ្លាស្រទន់

ប្រោះព្រំព្រឹក្សាបីដូចទឹកមន្ត____ស្រស់បំព្រងគយគន់ សុខឱរ៉ា ។

រស្មីចាំងលើស្លឹកឈើ ចុងស្មៅ___ព៌ណលឿងខ្ចីឆ្អិនឆ្អៅ ក្រាលលើផ្កា

កន្លង់មួយគូរទុំលើបុប្ផា_______បឺតក្រេបលំអងផ្កា រីកស្គុះស្គាយ ។

លើស្រទាប់កុលាបក្រហមដក់ __សន្សើមរោយដំណក់ ស្រក់រាយមាយ

នាពេលអរុណមិនទាន់រលាយ __ចាំងរស្មីពណ្ណរាយ ភ្លឺដូចពេជន៍ ។

ផ្ទៃទឹកមាត់ស្ទឹងរលកផ្ទប់ច្រាំង___ព្រះអាទិត្យរះចាំង​​ ភ្លឺព្រិចៗ

វាយោរុញច្រានរលកតិចៗ_____ពន្លឺថ្ងៃ​រំលេច ដូចព្រំមាស ។

ធម្មជាតិមានអរុណ អស្តង្គត់ ____រស្មីនឹងរលត់ មិនអាចចៀស

ថ្ងៃរះថ្ងៃលិចពណ៌លឿងពេញពាស _លំអរពណ៌ទឹកមាស គ្របផែនដី៕

កំណាព្យនិពន្ធដោយ :

១៦-តុលា-២០០៧

.

មតិ​មួយ​

  1. សុខសប្បាយទេកវីស្រីលាកមុខ​ទំនេរមកផ្ទះខ្ញុំលេខ
    កំណាព្យនេះគ្រាន់បើដែរតើ!!!!!!!!!!!!!!


Comments RSS TrackBack Identifier URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s