ღ About Me

សួរស្ដីប្រិយមិត្តទាំងឡាយ​!

សូមថែ្លងអំណរអរគុណ ដល់អ្នកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួន ដើម្បីចូលមកអានកំសាន្តវ៉ិបសៃយ៍ កវីស្រីលាក់មុខរបស់នាងខ្ញុំ​។

នាងខ្ញុំនិងខិតខំ ព្យាយាមជ្រើសរើសនូវអត្ថបទដែលមានអត្ថន័យល្អៗ ដកស្រង់ចេញពីវ៉ិបសៃយ៍ឬកាសែតនាៗ យកមកចុះក្នុងវ៉ិបសៃយ៍កវីស្រីលាក់មុខ​ ​​​​​។​ ​​ជាពិសេស​ នាងខ្ញុំនិងព្យាយាមតែងកំណាព្យដ៏ពិរោះៗ​ ចែកជូនប្រិយមិត្តអានកំសាន្តអារម្មណ៍៕

នាមត្រកូល​ ​: កវីស្រីលាក់មុខ ។

ភេទ ​: ស្រី ។

ជនជាតិ ​: ខ្មែរ ។

ទីលំនៅបច្ចុប្បន្ន ​: ក្រៅប្រទេស ។

កំរិតសិក្សារ ​: ទុតិយភូមិ ។

ភាសាដែលប្រើប្រាស់ជាប្រចាំ ​: ខ្មែរ វៀតណាម អង់គ្លេស ថៃ ។

ឧបនិស្ស័យ ​: ជាមនុស្សស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង

ចូលចិត្តភាពស្ងប់ស្ងាត់ អារម្មណ៍រ៉ូមែនទិក ចិត្តដាច់​ ម៉ឺងម៉ាត់ ហ៊ានស៊ីហ៊ានសង ។

គតិប្រចាំខ្លួន ​: ជាកូនកត្តញ្ញូ ឧត្តមភរិយា នឹង  ភក្តីមិត្ត ។

ចំណូលចិត្ត ​: ចូលចិត្តអាន​ តែងកំណាព្យ ថតរួប ​ ស្តាប់តន្រី្ត ច្រៀងចំរៀង រៀនភាសា

កុំព្យូទ័រ​ ​​ ទេសចរ តុបតែងកាយ ។

ជំពូកមនុស្សចូលចិត្ត ​: ចរិកទៀងត្រង់ ម៉ឺងម៉ាត់ ទទួលខុសត្រូវនូវរាល់ទង្វើររបស់ខ្លួន

ស្រឡាញ់ក្រុមគ្រួសារ ចិត្តក្លាហាន​​ ។

ជំពូកមនុស្សមិនចូលចិត្ត : ភូតភរ អួតអាង កំសាក​ បានតែទ្រឹស្តីគ្មានការអនុវត្តន៍ ៕

32 មតិ

  1. សួស្ដី​កវី​ស្រី​លាក់​មុខ! រីករាយ​ដែល​បាន​ជួប​គ្នា​ក្នុង​វើតប្រេះ! សូម​ទទួល​ការ​រាប់​អាន​ពី​ខ្ញុំ​បាទ​ផង…

  2. ចា៎ សួរស្តី​​ naraths ! ​សូមស្វាគមន៍ នឹងសូមអរគុណដែលបានចូលមក Comment ជាមតិតំបូង ព្រមទាំងរាប់អាន កវី​ស្រី​លាក់​មុខនាងខ្ញុំ ។

  3. សុំ​សួរ​មួយ! ម៉េច​បាន​ចាំ​លាក់​មុខ​ មិន​បង្ហាញ​ឲ្យ​គេ​ឃើញ​ផង?

  4. ក្នុងពិភពអ៊ិនធើណែត មានភាពច្របូកច្របល់នាំមកនូវបញ្ហាមិនចេះតិចទេ ។ ​ម្យ៉ាងវិញទៀត លាក់មុខបែបនេះ គឺមកពីមិនចង់អោយគេស្គាល់ថា ខ្ញុំជាអ្នកណាពិតប្រាកដហ្នឺ៎ងណា៎ ៕

  5. ចឹង​ក៏​ត្រូវ​ម្យ៉ាង​ដែរ អ៊ិនធើណែត មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទេ! លាក់​មុខ​មាត់​ក៏​បាន​តែ​ខ្ញុំ​គួរ​ហៅ​ឈ្មោះ​ថា​ម៉េច​ទៅ​បើ​វែង​ម្លឹង… ហៅ​កវីលាក់មុខ បែប​ខ្លី ។

  6. 🙂 ចា៎ ! ហៅចឹងក៏បាន ។

  7. សួស្ដីចា! ប្លក់របស់អ្នកស្អាតដល់ហើយ។

  8. សូមស្វាគមន៍ ! ចូលមកប្លក់​​របស់ខ្ញុំ និងសូមអរគុណដែលបានសរសើរ ។ដោយក្តីរាប់អាន អំពីខ្ញុំ ៕

  9. nice blog and very interesting concept 🙂 will be back soon

  10. 🙂 Welcome to My Blog , please enjoy your visit . Thanks @};-

  11. ហេឡូ! អូហូចំណង់ចំណូលចិត្តដូចគ្នាមែនទែន! ខុសត្រង់ខ្ញុំអត់ចូលចិត្តតែងកំណាព្យ ព្រោះអត់ចេះ!!!! បងអាយុប៉ុន្មានហើយ?

  12. យេ៎ ​! ការចូលចិត្តរបស់យើងដូចគ្នាចឹង ស្រួលជជែកគ្នាណា៎
    ប្អូនស្រីអត់ចេះតែងកំណាព្យ ឬក៏អត់ចូលចិត្តអាន​កំណាព្យ ហេសៗៗ ។បងថាលេងទេណា៎ ។
    អាយុបងច្រើនជាងប្អូនស្រី​ តែបងសុំមិនប្រាប់តួលេខណា៕

  13. Chao chi or (ban) hehee.. Nice site.. informative..this is the first time to be here otherwise will reback regularly..

  14. សួស្តីកវីស្រីលាក់មុខ​ខ្ញុំចង់ដឹងណាស់ថាមិនដឹងជាហេតុអ្វីបានជាស្រីម្នាក់មិនព្រមសមែ្តងមុខសោះ
    ហាហាហាហាហា!

  15. មិនត្រឹមពូកែរតែងកំណាព្យ គំនូរក៏មិនអន់
    ពាក្យលាក់មុខដូចមិនសូវពិរោះសោះ អញ្ចឹងសូមហៅត្រឹមតែកវីស្រីវិញចុះ

  16. ពិតជាអ្នកក្លាហានមិនបញ្ចេញមុខមែន ! សូមសរសើរៗ ហេស ហេស !!!

  17. សួស្តី​ ដូច​ជា​មក​យឺត​បន្តិច​ហើយ​នៀក តែ​មិនអី​ទេ​គ្រាន់​តែ​ចូល​មក​សរសើរ​ថា​បង​ស្រី​មាន​សមត្ថភាព​ច្រើន​ណាស់ ចង់​យក​បង​ស្រី​ជា​គំរូ។ 😀

  18. បង​និយាយ​ត្រូវ​! ខ្ញុំ​អត់​ចូល​ចិត្ត​អាន​ផង​!​ តែ​យ៉ាង​ណា​ក៏​មាន​ចំ​នុច​ដូច​គ្នា​ច្រើន​ដែរ​!​​​ 😀

  19. ស្ងាត់​មែនៗ​ដូច​ចោរ​លួច​សេះ
    ខ្ញុំ​មក​លើក​នេះ​ម្ចាស់​ផ្ទះ​មិន​នៅ
    មិន​នៅ​យូរ​ទេ​តិច​ថ្ងៃ​ស៊យ​ទៅ
    ក្រែង​នៅ​មិន​នៅ គេ​ថា​ខ្ញុំ​ចោរ…

    ថា​មិន​ត្រូវ​ដែរ​សម័យ​សព្វ​ង៉ៃ
    ឆ្វែល​ផ្ទះ​រាល់​ថ្ងៃ​ម្ចាស់​គេ​វឹក​វរ
    ថា​ឯង​ចេះចុះ​ឬ​ចង់​លួច​ខោ
    អាវ​គេ​ពេញ​ស្នួ ហាល​ចោល​ក្រោយ​ផ្ទះ!!!

  20. សូមជំរាបសួរពីចម្ងាយដល់​ កវីស្រីលាក់មុខ
    ពិតជាអស់ចា គ្រាន់តែឈ្មោះចង់ឃើញម្ចាស់ដល់ហើយ ហា​ហា​ហា​ហា !
    ពិតជាល្អណាស់បងស្រី ខ្ញុំបាទមិនដឹងថាប្អូន ឬ ក៏បងនោះទេក៏ប៉ុន្តែខ្ញុំសូមហៅថាបងទៅចុះ
    ខ្ញុំបាទបានអានអត្ថបទរបស់បងហះបីដូចជាមានការចាប់អារម្មណ៍ជាខ្លាំង ហើយបើមនុស្សយើងទាំងអស់គ្នាមានគតិ ឬ គំនិតដូចបងទាំងអស់នោះ ប្រហែលជាប្រទេសយើង
    មានការរីយចំរើនជាមិនខាន ក៏ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរយើងគិតតែសង្គមគ្រូសាររបស់ខ្លួន
    តែប៉ុន្នោះ សូមជំរាបលាទាំងអាល័យ​ សូមបងកុំភ្លេចមកទស្សនាផ្ទះរបស់ខ្ញុំបាទផងណា ផ្ទះរបស់ខ្ញុំបាទ http://hearbviasna.wordpress.com

  21. សួស្តី​បង​! ដូច​ជា​ខាន​មក​អើត​យូរ​ហើយ​នៀក​!
    คิดถึงมาก

  22. អរគុណជាខ្លាំងណា ដែលបានដាក់បទភ្លេង លោកស៊ិន​ស៊ីសាមុត ទុកឲ្យស្តាប់ បទដែលចូលចិត្ត
    ជាខ្លាំងគឺបទដែលមានចំណង់ជើងថា បុប្ផាឈៀងម៉ៃ

  23. សួស្តី កវីស្រីលាក់មុខ អេ!!!!!!!!!!!!!!!!!!!ខ្ញុំសូមសរសើរដោយស្មោះចំពោះការតែងកំណាព្យ ដំមានអត្ថន័យ
    តែគួរអោយស្តាយដែលដាក់ឈ្មោះថា ជាកវីស្រីលាក់មុខ បែបនេះវិញ អេ!!!!!!!!!!!!!អ្នកជាក្រុម និនចារ បំបែកខ្លួនរឺទេរឺ? អាហារ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  24. សួរស្តី កវីស្រីលាក់មុខ គឺខ្ញុំចង់បានបទចំរៀងមួយបទដែលមានចំណងជើងថា (បុប្ធា ឈៀង ម៉ៃ) ដែលជាបទចំរៀងរបស់ លោកស៊ិន ស៊ីសាមុត ។ សូមកវីស្រីលាក់មុខផ្ញើមកឲ្យខ្ញុំផង ។

  25. នារិលាក់​មុខ​!!!! នេះ​ជាលើក​ទី​១​ ដែល​ខ្ញុំ​បាន​ចូល​មក​ទស្សនា​ប្លុក​របស់​អ្នក​ ខ្ញុំនឹង​ត្រឡប់​មក​ជាលើក​ក្រោយ​ទៀត​។

  26. ស្រឡាញ់ភាពស្មោះត្រង់ ក្លាហាន តែមិនហ៊ានបញ្ចេញមុខ ទុកឲយប្រិយមិត្ត
    អ្កអានគិតស្រម័យមែនទេ?សូមសរសើរស្នាដៃកវីលាក់មុខអស់ពីដួងចិត្ត ដែលឲយខ្ញុំ
    ជំពាក់ចិត្តអាន ព្រមទាំងតាមដានកំណាព្យដ៏ពិរោះៗ៕

  27. ទើបតែបានចូលទស្សនា!
    อยู่ไทย คุณอยู่ที่ไหนครับ

    ពិតជាពិសេសមែនចំពោះស្រ្តីខ្មែរដូចអ្នកនាង! សង្ឃឹមថា​ ថ្ងៃណាមួយនឹងបានឃើញមុខពេលដែលអ្នកនាងបើមុខតទួលទានអាហារ!

  28. សូមចំរើនពរដល់បងស្រីកវីស្រីលាក់មុខ
    អាត្មាភាពរស់នៅកម្ពុជា
    អាត្មាទើបតែស្វែងយល់ពី ប្លក តាមពិតប្លកផ្តល់អត្ថប្រយោជន៏ក្រៃលែង ជាពិសេសសម្រាប់អ្នកកំពុងសិក្សាផ្នែកពត៌មានវិទ្យាដូចជារូបអាត្មាភាពផ្ទាល់!
    ចំរើនពរលាសិនហើយព្រោះឥឡូវរវល់សរសេរសារាណា ប្រញាប់កាពារចុងខែនេះផង
    ជូនពរឱ្យអ្នកមានប្លកទាំងអស់ជូបនៅពរទាំងឡាយ៤ ជាពិសេសជោគជ័យក្នុងជីវិត។
    សង្ឃឹមថានឹងជូបគ្នានៅថ្ងៃក្រោយ!

  29. ចំរើនពរបងៗទាំងអស់ជាពិសេសបង កវីស្រីលាក់មុខ
    មុននឹងបាន ប៊្លកមួយ​តើត្រូវធ្វើដូចម្តេច?

  30. សុំរាប់អានផង
    រីករាយដែលបានស្គាល់
    បើបងទំនេរ ឆៀងចូលលេងផ្ទះប្អូនផង!

  31. សុំរាប់អានផង
    ថ្ងៃនេះដើរវង្វេង រហូតមកដល់ផ្ទះអ្នក

  32. សួស្តី ម្ចាស់ផ្ទះសុំចូលលេងផងបានទេ ?


Comments RSS TrackBack Identifier URI

ទំលាក់ មួយចំលើយតប ទៅ khmerpoemboy បោះ​បង់​ការ​ឆ្លើយ​តប