

មតិ 21
RSS នៃមតិ URI នៃ ឧបករ តាមដានត្រលប់



ខែវិច្ឆិកា 11, 2007
ចំណាត់ក្រុម: ♣ !កំណាព្យ! . ពាក្យគន្លឹះ:Poem . អ្នកនិពន្ធ: កវីស្រីលាក់មុខ
មតិ 21
RSS នៃមតិ URI នៃ ឧបករ តាមដានត្រលប់
| បេប៊ី លើ ♠អត្ថប្រយោជន៍នៃសំបកក្រូច … | |
| somada លើ ღ About Me | |
| Monika - ម៉ូនីការ លើ ♠ព្រាន បុរស…!!?? | |
| SAY RATTANA លើ ღ About Me | |
| KT42 លើ ღ About Me | |
| គង់តូ លើ ღ About Me | |
| គង់តូ លើ ღ About Me | |
| jekuttama លើ ♠ព្រាន បុរស…!!?? |
|

យីអា,,ប្រុសណាអីក៏សែនល្ងង់ម្លេះ
ល្ងង់មិនចេះរក្សាស្រីមានសំរស់
បុប្ផាល្អកំរបានធ្វើអោយជ្រុះ
នេះសមឈ្មោះថាជាប្រុសសែនល្ងង់ខ្លៅ។
បើខ្ញុំវិញមិនទោម្នេញថ្នាក់ថ្នមពៅ
មិនទៅខ្លៅព្រោះជាក់ច្បាស់ថាត្រូវតែ
មានសំរស់តែងមានប្រុសរោមសូមស្នេហ៍
ខ្ញុំនឹងថែរមិនអោយគេយកស្រីបាន។
ប្រុសប្រពៃភ្នែកវាងវៃសតិឆ្លាត
យល់ស្រីស្អាត ជាដុំពេជ្រមិនមែនថ្ម
ស្អាតទាំងរូបទាំងមាយាទចិត្តក៏ល្អ
ស្រីបវរ រីករាយចិត្តត្បិតប្រុសយល់។
ផ្កាមួយទងរីកសែនស្រស់នៅក្បែរដៃ
ប្រុសចរណៃ ស្គាល់តំលៃស្រីនិមល
រីករាយចិត្តនិងកិត្តិយសអ្នកបានផ្តល់
លែងកង្វល់ ព្រួយខ្វាយខ្វល់រលាយសូន្យ៕
ឈ្មោះព្រានបុរសម្ដេចនឹងល្អ
គួរកុំត្រដរអង្វរព្រេង
សម្រស់បានហើយនៅវង្វែង
និស្ស័យធំធេងចំបែងគិត ។
គេថាស្រីស្អាតច្រើនអភ័ព្វ
តែនេះគឺគាប់តាមធ្លាប់ពិត
កើតមកយ៉ាងណាទើបជីវិត
បានរស់ដូចចិត្តដែលប្រាថ្នា…
Never c u post new one, where have u been now?
update sth new na dear..me fan of ur blog na..plz come and update ok
សួស្តី! កវីស្រីលាក់មុខ ខ្ញុំគឺ សួន បូរ៉ា ក៏ជាង្នកលេង Internet ម្នាក់និងគេដែរ។
ខ្ញុំមានចំងល់សូមសួរ កវី ថាយើងជាអ្នកពូកែម្នក់ដែរចុះហែតុអ្វីចាំបាច់លាក់មុខទៅហ្ន ? ខ្លួនខ្ញុំក៏មានវិបសាយដូចជា កវីដូច្នេះដែរ។ ដូច្នេះយើងចាំបាច់លាក់នោះទេ ។ ខ្ញុំសូមសង្ឃឹមទុកជាមុនថាក្នុងនាមយើងជាអ្នកលេង វិបសាយទាំងអស់គ្នាខ្ញ្ុំជឿជាក់ថាថ្ងៃណាមួយយើងនិងបានស្គាល់ក្នជាមិនខានទេ មែនទេហ្ន។ ខ្ញុំបានចូរអានវិបសាយរបស់កវីលាក់មុខងស់ជាយុរខ្ញុំមានចំណាប់អារម្មណ៌ថាកំណាព្យរបស់កកវិមានអត្ថន័យពិរោះមែនហើយវាបង្កាប់ទៅដោយអត្ថន័យយ៉ាងលន្លង់លន្លូច ។ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ កវីលាក់មុខម្នាក់នេះនិងបានអាន វិបសាយរបស់ខ្ញុំដុចដែលខ្ញុំបានអានវិបសាយរបស់អ្នកដូច្នោះដែរ។ បើមានពាក្យសម្តីគួរពុំគួរសូមមេត្តា អភ័យទោសផង។
ពីខ្ញុំកវីស្តីផ្ងែម !
ឃើញមុខមិនស្មើនិងឃើញចិត្ត
ព្រោះការគិតនៃមនុស្សយើងផ្សេងគ្នា
ឃើញតែមុខមិនដឹងប្រាជ្ញឬពាលា
ដូច្នេះខ្ញុំថាស្គាល់ចិត្តទើបប្រសើរ។
កវីស្រីលាក់មុខ ជួយបង្ញាញផ្លូវផង ខ្ញុំអត់ចេះទេ ចេះតែថា មិនដឹងត្រូវឬខុស។
ជួយណែនាំផងណា។ ហើយទទួលនូវក្ដីរាប់អានផង!
ឥលូវគួរឈប់ហៅថាកវីស្រីលាក់មុខទៅ! គួរហៅថា កវីស្រីបាត់មុខវិញ ព្រោះមិនដែលឃើញវត្តមានផង!
ពិតមែនហើយ មិនសូវជាចេញមុខចេញមាត់សោះ
ខ្ញុំធ្លាប់ឭពាក្យគេនិយាយថា “មានស្នេហ៍មានទុក្ខ” ម្យ៉ាងវិញទៀត ពាក្យថា “ស្រឡាញ់” មានភាពងាយស្រួលនិយាយទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ប៉ុន្តែ មានមនុស្សភាគច្រើនមិនអាចថែរក្សានៃពាក្យស្រឡាញ់នេះបានឡើយ។
សួស្តីស្រីលាក់មុខ ពិតជាលាក់មុខមែនហ្ន ចង់ស្គាល់មុខដល់ហើយ
ដំណឹងល្អ! ដំណឹងល្អ! ដំណឹងល្អ!!!…
ឥឡូវនេះ ខ្មែរយូនីកូដាក់បានហើយដោយមិនចាំបាច់តំឡើងទៀតទេ!
now Khmer Unicode Font have been widely utilized with Microsoft Internet Explorer web browser .
សព្វថ្ងៃនេះ អក្សរយូនីកូដខ្មែរ បានរីកចំរើនខ្លាំងណាស់ តាមរយៈប្លុក ក៏ដូចជា វើតប្រេស ប្លុកស្ប៉ត ប្លុកសាំ ជាដើម។
តែខ្មែរយូនីកូដ ដែលប្រើក្នុងប្លុកទាំងអស់ មិនអាចអានបានទេ ប្រសិនជាគ្មានអក្សរខ្មែរនោះទេ។ គ្រប់ប្លុកទាំងអស់ សឹងគ្មានសោះ ដែលអាចប្រើយូកូដបាន តែឥឡូវមានវិធីហើយ សំរាប់ខ្មែរយូកូដ ឥឡូវ គឺយើងអាចប្រើបានជាមួយ ខ្មែរយូកូដដោយមិនចាំបាច់មានអក្សរទេ។ ដែលខ្ញុំសង្កេតឃើញប្លុកដែលអាចប្រើយូកូដបាន ប្រហែលអាចមានតែ ប្លុកស្ប៉ត មួយតែប៉ុណ្ណោះ http://blogger.com ហើយប្លុកដែលអាចប្រើយូកូដបាន ឃើញមានប្លុក http://socheatk.blogspot.com/ ដែលប្រើយូកូដបានដោយមិនចាំបាច់តំឡើងយូកូដនៅក្នុងគ្រឿងនោះទេ។
ជាពិសេសទៅទៀត ឥឡូវខ្ញុំបានរៀបចំ អំពីការធ្វើ Khmer Unicode ឲ្យប្រើប្រាស់បានទាំងវេប ទាំងប្លុកផងដែរ (តែប្រហែលជាអាចជាមួយប្លុកសាំដែរ)។
នេះប្រហែលជាដំណឹងដ៏ល្អសំរាប់កូនខ្មែរដែលចង់ធ្វើឲ្យអក្សរខ្មែរ កាន់តែមានការទូលំទូលាយក្នុងការប្រើប្រាស់ នឹងបានបង្ហាញពិលោកឲ្យបានដឹងផងដែរ។
តាមការពិតទៅខ្ញុំជាមនុស្សម្នាក់និងគេដែរតាំងពីកំណើតមកខ្ញុំស្អប់មនុស្សខ្លាំងណាស់ពេលឃើញមុខខ្ញុំនិងដែលនិយាយស្តីម្តងណាឡើង។មិនដឹងជាមូលហេតុអ្វី?
ទើបមកដល់ពេលនេះ!មនុស្ស មានអារម្មណ៍ថាចង់ឃើញ មុខ “កវីស្រីលាក់មុខ “តើដូចមនុស្សធម្មតាឬទេ?តើខ្ញុំមានវាសនាបានឃើញមុខឬទេ? ព្រោះស្រីទូទៅខ្ញុំមិនចង់ឃើញមិនចង់មើលទេ។
លាក់មុខ ប្រយត្នគេថា ចាមណា៎! គួរតែ បករបាំងមុខ ឲ្យប្រិយមិត្តគេឃើញម្តងទៅហី! ហើយចុះបុរសណាហ្ន៎ ធ្វើឲ្យនារីឈឺចាប់ម្លឹងៗ ខួចកេរឈ្មោះសុភាពបុរសអស់ហើយ។
ជារឿងមួយដ៏គួរឲ្យអាណោច
h
ជូនពរ កវី ស្រីលាក់មុខ សូមជួបតែសុខ ថ្ងៃស្ត្រី
០៨ មីនា ថ្ងៃសិរី សូមបងកវី សំណាងល្អ ។
សុខភាព ចម្រើន កើនបញ្ញា ប្រកប កិច្ចការ ជ័យបវរ
សុភមង្គល ចាំសារទរ កល្យាណលម្អ នារីខ្មែរ ។
មិនចេះតែងផង ចេះតែ សាកៗ ទៅកើតដែរ ទម្រំាំបានពីរវគ្គ…សូ…
ជួយកែផងបងស្រីកវីលាក់មុខ
ចង់ឃើញភ័ក្ត្រស្រស់វល័ក្ខទេពធីតា
តើជីវ៉ាស្រស់យ៉ាងណាទៅព្រលឹង
និយាយបែបនេះពិតមិនខឹង
ព្រោះព្រលឹងនាងលាក់មុខទុកធ្វើអ្វី?
បង្ហាញចិត្តពិតបរិសុទ្ធដល់កវី
ដែលក្មេងខ្ចីរង់ចាំគន់វង់ភក្ត្រា
នឹងធូរស្បើយល្ហើយឱរ៉ា
ស្រស់កន្និដ្ឋាចិត្តបរិសុទ្ធមិនគេចកែ។
គ្រាន់និយាយលេងទេ ស្រអែមលាក់ស្នេហ៍កុំប្រកាន់អី
មានឱកាសនឹងជួបស្រស់ មិត្តកវី សូមប្រណីលាក់តែមុខកុំលាក់ស្នេហ៍!!!!!
លាក់មុខយូរម៉េះ !!! បែបខឹងនឹងបងជំនោរហើយមើលទៅ ហិហិ!!! មិត្តកវីស្តីចរចារលេងទេតើ!!
ទាំងព្រាននារី និងព្រានបុរសគឺពិតជាមាននៅលើលោកនេះ។