ជួយកាត់បន្ថយអាការះឈឺក្បាល
.
នៅពេលអ្នកកំពង់មានអាការះឈឺក្បាល ចូរយកសំបកក្រូច ឬសំបកក្រូចឃ្វិច យកមកដាក់ក្នុងកូនឆ្នាំង រួចហើយចាក់ទឹកចូល ដាំអោយពុះ បន្ទាប់មកអ្នកអោនមុខទៅឆ្ពុងនឹងទឹកនោះ ។ ចំហាយទឹកក្តៅ លាយជាមួយជាតិប្រេង ដែលមាននៅក្នុងសំបកក្រូច ជួយកាត់បន្ថយការឈឺក្បាល ធ្វើអោយលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ស្រឡះមុខស្រឡះមាត់ជាក់ជាពុំខាន ។
.

ជួយសំអាតក្បាលទុយយោទឹក
ពេលអ្នកញ៉ាំក្រូច ឬក្រូចឃ្វិច កុំភ្លេចយកសំបករបស់វាមកដុស ញីទៅលើក្បាលទុយយោទឹកក្នុងផ្ទះរបស់អ្នក វានឹងជួយអោយក្បាលទុយយោទឺក មានភាពរលោងស្អាត នឹងជួយកំចាត់ភាពកខ្វក់ ព្រមទាំងស្នាមប្រលាក់ផងដែរ ។
.
ជួយសំអាតក្តារក្រាលផ្ទះ

ចូរអ្នកយកសំបកក្រូចទៅដាំអោយពុះ ហើយលាយជាមួយនិងទឹក បន្ទាប់មក យកទឹកនេះមកដុសជូត ទៅលើក្តារក្រាលផ្ទះ វាជួយធ្វើអោយក្តារក្រាលផ្ទះជ្រះស្អាត ប្រកបដោយក្លិនក្រអូបប្រហើរ គួរជាទីពេញចិត្ត ។
.
.
ជួយអោយស្បែកដៃមានភាពទន់ល្មើយ
បើសិនជាអ្នកឩស្សារហ៍លាងចាន បោកខោអាវ ឬប៉ះពាល់នឹងសារធាតុគីមី ដែលមាននៅក្នុងសាប៊ូ ជាញឹកញាប់ បណ្តាលអោយស្បែកដៃរបស់អ្នក មានភាពស្ងួត ឆាប់ជ្រីវជ្រួញ ។ ចូរអ្នកយកផ្នែកខាងក្នុងនៃសំបកក្រូច ឬក្រូចឃ្វិច មកញីលើដៃទាំងសងខាង វានិងជួយកាត់បន្ថយភាពស្ងួត ធ្វើអោយស្បែកដៃរបស់អ្នកមានសំណើម និងស្រទន់គួរអោយចូលចិត្ត ៕
.
បកប្រែអត្ថបទដោយ ៖

១ វិចារ
បញ្ជាប់ (RSS) វិចារ URI នៃ ឧបករ តាមដានត្រលប់
បញ្ចេញ មួយវិចារ

♥ ចំនូនភ្ញៀវកំពុងអាន...








អរគុណដែលបានជួយចែករំលែកចំណេះដឹងនេះ…
មានប្រយោជន៍មែន!