ជាការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមប្រជាជននៅតាមជនបទនៃប្រទេស កូរ៉េ ។ កូនកណ្តុរទើបនិងកើតបានចំនួន ២ ឬ ៣ ថ្ងៃ ត្រូវបានគេយកមកត្រាំក្នុងស្រាអង្ករ បន្ទាប់មកគេយកឆ្នុកមកគ្របបិទផ្ជិតមាត់ដប ហើយយកទៅផ្អួរទុកក្នុងរយះពេលរាប់ឆ្នាំ ទើបយកមកធ្វើថ្នាំ នឹងប៉ូវកាំលាំង
។
ក្លិបវីដេអូខាងក្រោមនេះ គឺជារូបភាពមួយក្នុងចំណោមដបស្រាកណ្តុរនៃជនជាតិកូរ៉េ។ សេចក្តីបញ្ជាក់ ៖ ចំពោះកូនក្មេង នឹង អ្នកខ្លាចកណ្តុរមិនគួរ
មើលវីដេអូក្លិបនេះឡើយ ៕

។
ប្រែសម្រួលអត្ថបទដោយ ៖

21 វិចារ
បញ្ជាប់ (RSS) វិចារ URI នៃ ឧបករ តាមដានត្រលប់
បញ្ចេញ មួយវិចារ

♥ ចំនូនភ្ញៀវកំពុងអាន...








គួរឲ្យញញើតណាស់លោកអើយ…
បើសិនជាប្អូនស្រីខ្ញុំឃើញ ប្រាកដជាញ៉ាំបាយលែងចូល មិនដឹងជាប៉ុន្មានថៃ្ងទេនែ៎ក ។ គិតៗទៅ ជនជាតិនិមួយៗ នៅលើពិភពលោកនេះ មានជំនឿនឹងប្រពៃណីបែ្លកៗ តែអារបៀបនេះគួរអោយឆ្អើមណាស់ ៕
សាកមើលទៅដឹងហើយ ប្រហែលឆ្ងញមើលទៅ
[...] ♠ស្រាត្រាំកូនកណ្តុរទើបនិងកើតថ្មីៗ [...]
@Bandith ត្រូវការប៉ូវកាំលាំងហើយមើលទៅ ចឹងបានជាចាប់អារម្មណ៍ណាស់
ម៉្យាងផន់គេដែរណ៎… ត្រូវហើយបណ្ឌិតពិតជាត្រូវការប៉ូវ!
អូហ៍…សុំទោសទោះតែចង់ប៉ូវក៍មិនបាច់អាហ្នឹងដែរ ស៊ីតែពងទាកូន យកទៅណាអស់ ហាហាហាហាហា…..
ធ្លាប់ឭចាស់ៗ គាត់និយាយថា ញ៉ាំអីប៉ូវអាហ្នឺ៎ង
ចឹងតើ…
គួរអោយអាណិតមែនហ្ន! ត្រូវគេចាប់យកមកធ្វើស្រាថ្នាំ! គិតទៅជីវិត ហ្អើយ!
មែនហើយ ! គ្នាទើបមានអាយុប៉ុន្មានថ្ងៃសោះ អាយុខ្លីមែនហ្នឹង ៕
គ្មានអាណិតកុមារសោះហ្ន!
គ្នាគ្មានឱកាសបានជាកុមារផងហ្នឹង ទឹមជាទារកតើ
៕
ខ្លាចណាស់! មានអារម្មណ៍ថាដូចជាយ៉ាងម៉េចមិនដឹង? ខ្លាច? អាណិត? ថាអត់ត្រូវ!?
បងឭម៉ាក់បងគាត់ប្រាប់ថា នៅស្រុកខ្មែរ (បងមិនចាំថានៅស្រុកណាទេ) គេយកអាកូនកណ្តុរទើបកើតថ្មីៗចឹង យកមកលេបទាំងរស់ហើយបន្ទាប់មកផឹកស្រាចូល១ក្អឹកទៀត ដើម្បីព្យាបាលជំងឺ ៕
ម៉េចបានគេលេបទៅរួចណ៎?
នឹង! តែរ៉េនណាវិញ, ឈឺទាល់តែស្លាប់ក៏មិនលេបដែរ!
យ៉ាប់មែនណមនុស្សស្រី!!! ឃើញស្អខ្លាចឲ្យតែរហូតហ្នឹង!
ចេះតែនឹកឃើញហើយមនុស្សយើង មិនថាតែជីវិតដែលគ្នាទើបនឹងស្គាល់ពិភពថ្មីមិនបានប៉ុន្មានថ្ងៃ
ផងក៏យកគ្នាមកត្រាំធ្វើស្រាប៉ូវសុខភាពខ្លួនឯងធ្វើ អែងហ៊ើយ!!! នេះបានចំជាមនុស្សលោកមែន………
សម្មា សម្ពុទ!!!!!! lolzz……………..
គួឲ្យអាណិតមែនហ្នឹងណា!