
កំណាព្យបទពាក្យ ៨ សាមញ្ញ ។
♦♦
អរុណសួរស្ដីប្រិយមិត្តអ្នកអាន___អរគុណអ្នកដែលបាន ចូលទស្សនា
បើខុសឆ្គងសុំមតិវាចា________ផ្ដល់យោបល់មេត្តា ប្រាប់ខ្ញុំផង ។
♪
ពាក្យពេជន៍មានន័យពិរោះរងំ___ជាលើកដំបូងខ្ញុំ តែងចងក្រង
អត្ថន័យកំណាព្យជូនមិត្តភូមិផង__ពូ មីង អ៊ំ ប្អូន បង គាប់ចិន្តា។
♪
ខ្ញុំសូមលើកយកអរុណរះថ្មី_____ជាកាព្យពាក្យប្រាំបី ជូនទស្សនា
ពណ៌នាអរុណព្រៃព្រឹក្សា____ទេសភាពគួរស្នេហា ល្អពេកពន់ ។
♪
ពន្លឺដំបូងបំភ្លឺពសុធា_________ព៌ណមាសស្អាតសោភា ថ្លាស្រទន់
ប្រោះព្រំព្រឹក្សាបីដូចទឹកមន្ត____ស្រស់បំព្រងគយគន់ សុខឱរ៉ា ។
♪
រស្មីចាំងលើស្លឹកឈើ ចុងស្មៅ___ព៌ណលឿងខ្ចីឆ្អិនឆ្អៅ ក្រាលលើផ្កា
កន្លង់មួយគូរទុំលើបុប្ផា_______បឺតក្រេបលំអងផ្កា រីកស្គុះស្គាយ ។
♪
លើស្រទាប់កុលាបក្រហមដក់ __សន្សើមរោយដំណក់ ស្រក់រាយមាយ
នាពេលអរុណមិនទាន់រលាយ __ចាំងរស្មីពណ្ណរាយ ភ្លឺដូចពេជន៍ ។
♪
ផ្ទៃទឹកមាត់ស្ទឹងរលកផ្ទប់ច្រាំង___ព្រះអាទិត្យរះចាំង ភ្លឺព្រិចៗ
វាយោរុញច្រានរលកតិចៗ_____ពន្លឺថ្ងៃរំលេច ដូចព្រំមាស ។
♪
ធម្មជាតិមានអរុណ អស្តង្គត់ ____រស្មីនឹងរលត់ មិនអាចចៀស
ថ្ងៃរះថ្ងៃលិចពណ៌លឿងពេញពាស _លំអរពណ៌ទឹកមាស គ្របផែនដី៕
♪
កំណាព្យនិពន្ធដោយ :

១៦-តុលា-២០០៧
.
១ វិចារ
បញ្ជាប់ (RSS) វិចារ URI នៃ ឧបករ តាមដានត្រលប់
បញ្ចេញ មួយវិចារ

♥ ចំនូនភ្ញៀវកំពុងអាន...








សុខសប្បាយទេកវីស្រីលាកមុខទំនេរមកផ្ទះខ្ញុំលេខ
កំណាព្យនេះគ្រាន់បើដែរតើ!!!!!!!!!!!!!!