♠៦វិធីជួយបន្ធូរការឈឺចាប់

១ ជួយបន្ថយភាពឈឺចាប់នៅពេលឈឺធ្មេញ

នៅពេលមានអារម្មណ៍ឈឺឆ្មេញ ចូរអ្នលោកយកទឹកកក១កូនដុំ រួចហើយញីទៅលើខ្នងដៃនៅចំណុចអក្សរ V ត្រង់ចន្លោះគល់ម្រាមមេដៃនឹងចង្អុលដៃ អ្នកពិតជាបានធូរស្រាលជាក់ជាពុំខាន ។

២ បន្ថយភាពឈឺចាប់នៅពេលចាក់ថ្នាំ

អ្នកស្រាវជ្រាវខាងវិទ្យាសាស្ត្រអាលឺ្លម៉ង់បានរកឃើញនឹងបង្ហាញថា៖ ការធ្វើពុតជាក្អកជួយកាត់បន្ថយភាពឈឺចាប់នៅពេលត្រូវចាក់ថ្នាំ

៣ ជួយបន្ថយអាការះភ័យញាប់ញ័រ

នៅពេលអ្នកស្ថិតក្នុងបន្ទប់ប្រឡង​ ឬក្នុងពេលសម្ភាសសុំការងារ ។ល។ អ្នកមានអាការះភ័យញាប់ញ័រ បេះដូងលោតញាប់ជាងធម្មតា ។​ យោងតាមការស្រាវជ្រាវរបស់លោកវិជ្ជបណ្ឌិត Ben Abob នៃមហាវិទ្យាល័យពេទ្យ Pittsburgh នៅពេលដែលអ្នកស្ថិតក្នុងសភាពបែបនេះ ចូរអ្នកផ្លុំម្រាមមេដៃ វានឹងជួយបន្ថយចង្វាក់បេះដូងរបស់អ្នក លោតចង្វាក់ដូចប្រក្រតីវិញ ។

៤ ជួយបន្ថយអាការះឈឺបត់ជើងតូច

តាមបណ្តាអ្នកវិទ្យាសាស្រ្តអាមេរិច នៅពេលអ្នកឈឺបត់ជើងតូចយ៉ាងខ្លាំង ប៉ុន្តែនៅទីនោះក៏ដូចជាជុំវិញនោះគ្មានបង្គន់ទាល់តែសោះ យកល្អអ្នកឈប់គិតពីរឿងបត់ជើងទៀតទៅ។​ ​ចូរអ្នកប្រើអារម្មណ៍ស្រម៉ៃទៅរកសង្សារ ហើយកំពុងជជែកគ្នាយ៉ាងសប្បាយ ឬក៏នឹកដល់អនុស្សាវរីយ៍រីករាយរវាងអ្នកនឹងក្រុមគ្រួសារ ញាតិមិត្ត ។ វិធីនេះនឹងជួយអ្នកបន្ធូរការពិបាកទ្រាំ ៕

៥ ជួយបន្ថយអាការះរមាស់បំពង់ករ​

តាមលោកវិជ្ជបណ្ឌិត Schaffer ​ជនជាតិអាមេរិចកាំង បើសិនជារមាស់បំពង់ករចូរអេះត្រចៀក វានឹងជួយបន្ថយអាការះរមាស់ នឹងបានធូរស្រាលពីការពិបាកទ្រាំ ៕

៦ ជួយកាត់បន្ថយអាការះតឹងច្រមុះ

វិធីលឿនរហ័សបំផុត នឹងងាយស្រួលបំផុតនោះគឺ៖ យកអណ្តាតទល់ផ្ទប់កន្លើត រួចហើយយកម្រាមដៃសង្កត់ទៅលើចញ្ចើមទាំងសងខាង​។​ ធ្វើបែបនេះ ២០ វិនាទី នឹងជួយបំបាត់អាការះតឹងច្រមុះ ៕

បកប្រែអត្ថបទដោយ ៖


គ្មានទាន់មាន វិចារ

គ្មានវិចារ នៅឡើយ។

វិចារ RSS URI នៃ ឧបករ តាមដានត្រលប់

បញ្ចេញ​វិចារ​